កំពតៈ ប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រចណ្ឌ បានចាប់ចងប្រពន្ធនិកូន ហើយវាយធ្វើទារុណកម្មយ៉ាងឃោរឃៅ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន។ អំពើហិង្សានេះ កើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ គិ អាយុ៣៣ ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២នាក់) រងរបួសពេញផ្ទៃមុខ និងស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសងខាង។ ដោយឡែកជនបង្កជាប្ដី ឈ្មោះ អួន យន អាយុ៣១ឆ្នាំ។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រចណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។
ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




មតិយោបល់