ព័ត៌មានជាតិ

រថយន្តធន់ធំបើកគេចម៉ូតូ ជ្រុលទៅបុកដើមឈើពេញទំហឹង

បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រថយន្តធន់ធំមួយគ្រឿងគេចម៉ូតូបត់ឆ្វេង រួចជ្រុលទៅបុកដើមឈើ បណ្តាលឲ្យព្រូរថយន្តម្នាក់របួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ភូមិ អំបិល សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តខាងលើមករក្សាទុក៕

មតិយោបល់