ព័ត៌មានសេដ្ឋកិច្ច

របារកាត់ទទឹងផ្លូវ នឹងត្រូវកាត់ចោលទាំងអស់ គ្មានការបន្តសុពលភាពប្រើប្រាស់

សាលារាជធានីភ្នំពេញ បានសម្រេចកាត់ចោល ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវទាំងអស់ ដើម្បីរៀបចំឲ្យមានលក្ខណៈស្តង់ដារ ធានាគុណភាព និងបច្ចេកទេស ហើយគ្មានការបន្តសុពលភាពប្រើប្រាស់ទៀតទេ។ នេះបើយោងតាមសេចក្តីណែនាំស្តីពី ការកែតម្រូវ និងកែលម្អឡើងវិញ នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធ ត្រូវរុះរើចេញ ក្នុងរយៈពេល ១ខែ បន្ទាប់ពីផុតកំណត់កាលបរិច្ឆេទអនុញ្ញាត។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា រាល់ខ្លឹមសារ និងរូបភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាម ខ្លឹមសារនៃលិខិតអនុញ្ញាត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

គួរបញ្ជាក់ដែរថា ការកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវនេះ ក៏ចូលរួមចំណែករក្សាសុវត្ថិភាពជូន ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវក្រោមផ្ទាំងទាំងអស់នោះដែរ៕

មតិយោបល់