ព័ត៌មានជាតិ

Updateៈ អគ្គិភ័យឆេះសិប្បកម្មធ្វើកុងម៉ាផ្អើលអ្នកភូមិ សមត្ថកិច្ចនៅខណ្ឌច្បារអំពៅ

ភ្នំពេញ: អគ្គិភ័យលេបត្របាក់ សិប្បកម្មធ្វើកុងម៉ានិងផ្ទះ មួយកន្លែង បង្កឲ្យផ្អើលអ្នកភូមិកាលពីវេលាម៉ោង៤និង៣៥នាទី ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នេះ ស្ថិតនៅក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់សិប្បកម្មមានឈ្មោះ គឹម ហេង ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិវៀតណាម រស់នៅប្រកបរបរ នៅទីតាំងកើតហេតុខាងលើ ។

តាមពលរដ្ឋអ្នកភូមិ បានឲ្យដឹងថា វេលាម៉ោងខាងលើ ស្រាប់តែផ្សែង ភ្លើងឆាបឆេះចេញពីផ្ទះបើកសិប្បកម្មធ្វើកុងម៉ា ហើយបន្តទៅផ្ទះស្នាក់នៅ ផ្អើលអ្នកជិតខាង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅអន្តរាគមន៍ ។

តាមសមត្ថកិច្ចការិយាល័យបង្កា ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើ អស់រយ:ពេលជាង១ម៉ោង រហូតដល់វេលាម៉ោង៥និង៣០នាទី ទើបគ្រប់គ្រងបានមួយភាគរយ តែផ្ទះត្រូវបានភ្លើងឆេះម៉ដ្ឋ ស្ទើរតែទាំងស្រុង សល់បានជញ្ជាំងថ្ម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ទើបភ្លើងរលត់ ៕

 

មតិយោបល់