ព័ត៌មានជាតិ

អាសូរ!.. ជំពាក់លុយរដ្ឋ គិតអីមិនចេញ ចងកសម្លាប់ខ្លួន

កណ្តាល: បុរសម្នាក់ដោយសារជីវភាពគ្រួសារក្រីក្រពេក បូករួមទាំងជំពាក់លុយរដ្ឋច្រើនទៀត ទើបសម្រេចចិត្តដើរផឹកស្រាឲ្យស្រវឹង ពេលត្រឡប់មកផ្ទះវិញ ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងកើត ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ
ឈ្មោះឌុល ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ មុខរបរកម្មកររោងចក្រកាត់ដេរ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧វេលាម៉ោង៧ និង១០នាទីយប់ ជនរងគ្រោះបានទាស់ពាក្យសម្ដីជាមួយប្រពន្ធ
បន្តិចបន្តួចពីរឿងជំពាក់លុយរដ្ឋ ហើយជនរងគ្រោះបានដើរទៅផឹកស្រានៅក្នុងភូមិ បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧វេលាម៉ោង៥ និង៤៥នាទី ព្រឹក ប្រពន្ធជនរងគ្រោះបានដើរទៅបត់ជើង នៅវាលស្រែខាងកើតផ្ទះ ចម្ងាយប្រហែល១,០០០ម៉ែត្រ ក៏ឃើញជនរងគ្រោះចងកស្លាប់ដោយបានយកក្រមាពណ៌ក្រឡា ក្រហមឆ្នូតស ចងជាប់នឹងដើមស្ដៅ រួចប្រពន្ឋជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ ហើយសមត្ថកិច្ចប៉ុស្ដិ៍រាយការណ៍ទៅ ផ្នែកជំនាញ។

ក្រោយពីទទួលដំណឹងនេះរួចមក ផ្នែកជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសពជនរងគ្រោះ ឃើញថា មានស្នាមជាំជុំវិញក ប្រវែង១៨សង់ទីម៉ែត្រ ចងនិងក្រមាជាប់នឹងដើមស្ដៅ ពិតជាស្លាប់ដោយសារចងកប្រាកដមែន។ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់