ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១៣នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ក្រោយការបាក់ដី នៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ មន្ត្រីប៉ូលិសក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា មនុស្សសរុបចំនួន ១៣នាក់បានស្លាប់ និង ៤នាក់ទៀតរងរបួស ដោយសារការដួលរលំ នៃកាកសំណល់ដី ពីអណ្តូងរ៉ែថ្មយក់មួយ នៅទីក្រុង Hpakhan ក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

កាកសំណល់ដីនេះ បានដួលរលំនៅលើបរិវេណ នៃអណ្តូងរ៉ែថ្មយក់មួយ នៅក្បែរភូមិ Bazan Chauk ជាក្រុមភូមិ Seitmu ក្នុងទីក្រុង Hpakhan ដែលសាកសពជនរងគ្រោះ ត្រូវបានគេស្វែងរកឃើញ នៅបំណែកថ្មយក់លើកំពូល នៃកាកសំណល់ដីកម្ពស់ ១៥០ហ្វីត និងទទឹក ២០០ ហ្វីតកាលពីយប់ថ្ងៃព្រហស្បតិ៍។

មន្ត្រីមកពីនាយកដ្ឋានសុខុមាលភាពសង្គម នៃការសង្គ្រោះ និងការតាំងទីលំនៅថ្មី ក្នុងស្រុក Mohnyin បានផ្ដល់ជំនួយឥតសំណង ជូនទៅដល់គ្រួសារជនរងគ្រោះ។

គួរបញ្ជាក់ផងដែរ យ៉ាងហោចណាស់ មនុស្សចំនួន ១០០ នាក់ ត្រូវបានស្លាប់ នៅក្នុងការរអិលបាក់ដីនៅទីក្រុង Hpakan កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលករណីនៃការបាក់ដីនេះ បានកើតឡើងនៅទីក្រុងមួយនេះ ចំនួនជាង ៤០ដងក្នុងឆ្នាំ ២០១៥៕

index landslide

មតិយោបល់