ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ ថេប្លេត Nokia អេក្រង់ ១៨.៤ អីុញ អមដោយលក្ខណៈសម្បត្តិគួរឱ្យភ្ញាក់ផ្អើល

ចាប់តាំងពីបានប្រកាសថា ខ្លួននឹងនាំយក Nokia វិលត្រឡប់ចូលក្នុងសង្វៀនប្រកួតជាមួយ Samsung និង​ Apple នៅឆ្នាំ ២០១៧ រួចមក ក្រុមហ៊ុន HMD Global ត្រូវបានគេមើលឃើញថាកំពុងមានមហិច្ឆតាចង់ស្តារកេរ្តិ៍ឈ្មោះម៉ាកសញ្ញាទូរស័ព្ទដៃឈានមុខគេកាលពី ១០ មុនមួយនេះ ឱ្យខ្ពស់ត្រដែតឡើងវិញ។ ជាក់ស្តែង បន្ទាប់ពីបានចេញលក់Nokia 6 ដើរដោយប្រព័ន្ធ Android លើកដំបូងភ្លាម ព័ត៌មានទាក់ទងទៅនឹង Nokia 8 មួយម៉ូដែលផ្សេងទៀតដែលមានសមត្ថភាពប្រដំត្រសងនឹង iPhone 8 និង Samsung S8 ក៏ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។

ជាងនេះទៅទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រូបរាងថេប្លេតម៉ាក Nokia ដ៏ថ្មីស្រឡាងមួយ បំពាក់អេក្រង់ទំហំរហូតដល់ទៅ ១៨.៤ អីុញ ត្រូវបានលើកយកមកចុះផ្សាយយ៉ាងគគ្រឹកគគ្រែងនៅតាមគេហទំព័រព័ត៌មានអនឡាញ អមជាមួយលក្ខណៈសម្បត្តិយ៉ាងលម្អិត និងសមត្ថភាពខ្ពស់គួរឱ្យកត់សម្គាល់បំផុត។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ nokiapoweruser។

ថេប្លេតអេក្រង់យក្សមួយនេះ ដើរដោយប្រព័ន្ធ Android 7.0 អេក្រង់ប្រើខ្នាតបញ្ចាំងរូបភាព 2K បំពាក់បន្ទះឈីប Octa-core ល្បឿន 2.2 GHz ហើយកាមេរ៉ាក្រោយរបស់វាមានទំហំ ១២ មេហ្គាភិចសែល អាចថតវីដេអូបានជាមួយខ្នាត 4k ប៉ុន្តែ វាមិនមានពិលជំនួយពន្លឺនោះទេ។ ចំណែកកាមេរ៉ាក្រោយវិញ ក៏មានទំហំ ១២ មេហ្គាភិចសែល ហើយមានបំពាក់ប្រព័ន្ធ 4G LTE, Wi-Fi, Bluetooth, NFC និង GPS ផងដែរ៕

 

មតិយោបល់