ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស់ ឆេះពំនួកចំបើង ផ្អើលអ្នកភូមិ

ភ្នំពេញ: ផ្ទុះកំប៉ុងហ្គាស់បណ្ដាលឲ្យ​ឆាបឆេះពំនួកចំបើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង​៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ​កម្រៀង សង្កាត់កន្ទប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស់នៅផ្ទះមួយទៀត ហើយខ្ទាតកម្ទេចភ្លើងមកលើពំនួកចំបើង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យ២គ្រឿងបានចេញមកបាញ់ពន្លត់ផងដែរ។

បញ្ជាក់ ៖ អគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យខូចខាតព្រទ្យសម្បត្តិ និងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់