ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌល The Apennines បានបញ្ចប់ការសាងសង់ហើយ

មជ្ឈមណ្ឌល The Apennines បានបញ្ចប់គម្រោងសាងសង់របស់ខ្លួន កាលពីថ្ងៃទី​ ១៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។

មជ្ឈមណ្ឌល The Apennines បង្កើត និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ផ្នែកស្ថាបត្យករ និងវិស្វកម្ម ជាមួយនឹងបទពិសោធន៍ជាច្រើនពីប្រទេស ម៉ាឡេស៊ី និង សិង្ហបុរី។

The Apennines បង្កើតឡើងបែបទំនើប ការប្រើប្រាស់ជីវិតរស់នៅប្រកបដោយភាពទាន់សម័យ និងស្ថិតនៅទីតាំងយុទ្ធសាស្ត្រមួយ ក្នុងរាជធានីភ្នំពេញ​។

អគារនេះមានកម្ពស់ ១៧ជាន់ ដែលក្នុងមួយយូនីត មានបន្ទប់គេង១ ឬបន្ទប់គេង២ ឬបន្ទប់គេង៣ ទៅតាមទំហំនៃខុនដូ ផ្ទៃខាងក្នុងនៃអគាររួមមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឈមណ្ឌលកម្សាន្ត។​

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌល The Apennines មានទីតាំងនៅជិតផ្សារទំនើបអ៊ីអន២ និងធ្វើដំណើរប្រមាណជា ១០នាទីទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

មតិយោបល់