ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសបរទេស ០៣នាក់ ត្រូវចាប់ខ្លួន បន្ទាប់ពីការចាប់រំលោភជាក្រុម ហើយផ្សាយផ្ទាល់ (lives) នៅលើហ្វេសប៊ុក

ស៊ុយអែតៈ បើតាមមន្ត្រីប៉ូលិសក្នុងប្រទេស បានឲ្យដឹងថា បុរស ០៣នាក់ ត្រូវបានចាប់ខ្លួន ដែលសង្ស័យថា ពួកគេបានរំលោភបូក ហើយផ្សាយផ្ទាល់ (lives) នៅលើហ្វេសប៊ុក។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

មន្ត្រីប៉ូលិសបាននិយាយថា ពួកគេបានវាយឆ្មក់ចូលផ្ទះល្វែងមួយ និងបាននាំខ្លួនជនសង្ស័យដែលមានអាយុ ១៨, ២០ និង ២៤ ឆ្នាំ ចូលទៅក្នុងមន្ទីរឃុំឃាំង ខណៈដែលពួកគេ នៅកំពុងនៅជាមួយនឹងជនរងគ្រោះដែលមានអាយុពី ៣០ ឆ្នាំ។

ការចាប់ខ្លួននេះ បានកើតឡើងនៅតំបន់ Uppsala ភាគខាងជើងនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកនៃក្រុមបណ្តាញមួយ បានជូនដំណឹងទៅកាន់ប៉ូលិស។

ក្នុងនោះដែរអាជ្ញាធរប៉ូលិស បានជម្រុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ កាលពីថ្ងៃចន្ទ លុបចោល ឬមិនត្រូវបើកវីដេអូ និងរូបភាពណាមួយ ដែលពួកគេគិតថា ជាសកម្មភាពបទល្មើសផ្លូវភេទ។

ពាក់ព័ន្ធនឹងវីដេអូនេះដែរ ត្រូវបានគេយកចេញពីហ្វេសប៊ុកហើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វាត្រូវបានគេចែកចាយគ្នាមើលយ៉ាងទូលំទូលាយ៕

មតិយោបល់