ស៊ុតមិនត្រឹមតែជាអាហារសម្បូរប្រូតេអ៊ីនដែលរាងកាយត្រូវការជាចាំបាច់នោះទេ វាក៏ជាម៉ាសសម្រាប់ព្យាបាលបញ្ហាសម្រស់យ៉ាងពូកែផងដែរ។ ជាពិសេស ស៊ុតស អាចបកមុនក្បាលខ្មៅ ជួយបន្តឹងស្បែកមុខ និងកាត់បន្ថយជាតិខ្លាញ់មានប្រសិទ្ធភាព១០០ភាគរយ។
ដូច្នេះ ដើម្បីកុំឲ្យខាតពេលស្វែងរកដំណោះស្រាយជាមួយនឹងបញ្ហាសម្រស់អស់ទាំងនេះ សូមសាកល្បងស៊ុតសទាំងអស់គ្នា។
ការអនុវត្ត៖
– លាងសម្អាតផ្ទៃមុខរបស់អ្នកឲ្យបានស្អាតជាមុនសិន
– បំបែកស៊ុតមួយគ្រាប់ដាក់ចូលក្នុងចានមួយ(យកតែស៊ុតសបានហើយ)
– អនុវត្តនៅលើផ្ទៃមុខភ្លាមៗរបស់អ្នកដោយប្រើជក់ តែត្រូវជៀសវាងត្រង់តំបន់ភ្នែក និងមាត់
– រងចាំឲ្យស្ងួតយ៉ាងតិចបំផុត ៣០ នាទី
– ពេលដែលស៊ុតនៅលើផ្ទៃមុខស្ងួត ត្រូវបកចេញថ្នមៗ ហើយលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ចំណាំ៖
បើផ្ទៃមុខរបស់លោកអ្នកមានខ្លាញ់ច្រើន ត្រូវព្យាយាមអនុវត្តម៉ាស់បិតមុខនេះយ៉ាងតិចពីរដងក្នុងមួយសប្តាហ៍។
តែប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ត្រូវប្រើមួយដង ឬពីរដងក្នុងរយៈពេល ១០ថ្ងៃ។
ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីការប្រើប្រាស់ស៊ុតសសម្រាប់ដោះបញ្ហានៅលើស្បែកមុខ៖
មតិយោបល់