ប៉ៃលិនៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីកាលវេលាពីម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ចំណុច TV ៣០៤៦៧-២៧៧៣៣ ស្ថិតក្នុងភូមិផ្សារថៃ (ក្នុងទឹកដីប្រទេសថៃ ជាប់នឹងខេត្តប៉ៃលិន។
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ឆេន ឈើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល នៅចណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយការធ្វើកោសលវិច័យរបស់សមត្ថកិច្ចជំនាញជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
មតិយោបល់