ព័ត៌មានជាតិ

ចាប់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន ១០កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបឹងសាឡាង ធ្វើការចាប់ខ្លួន ក្រោយពីត្រួតពិនិត្យនិងឆែកឆេរ រកឃើញថ្នាំញៀនចំនួន១០កញ្ចប់។ ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៦ និង២៣នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មានឈ្មោះ ឡេង គឹមឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ
មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៤៣ ផ្លូវ៣៣៦ ភូមិ១០ ក្រុម២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ រួមនឹងលុយមួយចំនួន។

មុននឹងឈានដល់ការចុះបង្ក្រាបកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់