កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៩ មានករណីនាំនារីៗ ឲ្យរួមភេទជាមួយភ្ញៀវ នៅចំណុចផ្ទះម៉ាស្សាកោស ជប់ យីហោ បាតដៃប្រសប់១៦៨ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះចំនួនបីនាក់ស្រី ក្នុងនោះមានអាយុ១៦ឆ្នាំម្នាក់
ម្ចាស់ទីតាំង ឈ្មោះកាន់ កាឌី ភេទ ប្រុសអាយុ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យនិងអង្គការមេត្រីអន្តរជាតិ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះមកបង្រ្កាបករណីខាងលើ ដោយឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ ឈ្មោះ កាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមទាំងវត្ថុតាងមួយចំនួន (ស្រោមអនាម័យ) យកទៅការិយាល័យដើម្បីចាត់ការតាមនិតិវិធីតែម្តង៕
មតិយោបល់