នៅក្នុងសារពាង្គកាយរបស់មនុស្ស មានឆ្អឹង សាច់ដុំ សរសៃ និងសេរីរាង្គមានជីវិតជាច្រើនប្រភេទ ដែលកំពុងរស់នៅ។ បាក់តេរី និងពពួកព្រូនមួយចំនួនជាប្រភេទសេរីរាង្គ ដែលមានប្រយោជន៍សម្រាប់រាងកាយ។ ទន្ទឹមនឹងនោះ ក៏មានប្រភេទសេរីរាង្គមានជីវិតជាច្រើនទៀតដែលគ្មានប្រយោជន៍អ្វីសោះ ហើយបែបជាស៊ីសារធាតុចិញ្ចឹមរបស់អ្នកទៅវិញ ដូចជា ពពួកបារ៉ាស៊ីត។
ខាងក្រោមនេះ ជាសញ្ញាប្រាប់ថា ពពួកបារ៉ាស៊ីត កំពុងតែបំផ្លាញរាងកាយរបស់អ្នកហើយ៖
១.មេរោគនៅតាមម្រាមជើង
២.ខួរក្បាលដំណើរការមិនល្អ និងមានអារម្មណ៍ស្រពិចស្រពិល
៣.ឈឺសន្លាក់ជាប្រចាំ
៤.ងាយឆ្លងជំងឺ ដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ
៥.ពងបែក លើបបូរមាត់ ឬក្នុងមាត់
៦.ឧស្សាហ៍ហើមប្លោកនោម
៧.ឧស្សាហ៍ហើមពោះ
៨.នៅតែឃ្លានទោះបីជាអ្នកទើបតែញ៉ាំរួចក៏ដោយ ហើយចង់ញ៉ាំតែអាហារផ្អែមៗ
៩.ឧស្សាហ៍រមាស់នៅតាមរង្វង់គូថ
១០.មានកន្តូលនៅប្រដាប់ភេទ
ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនកំពុងតែមានអាការដូចលើ សូមប្រញាប់ទៅមន្ទីរពេទ្យធ្វើតេស្តឲ្យបានដឹងច្បាស់ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា៕
មតិយោបល់