បន្ទាយមានជ័យៈ នៅវេលាម៉ោង ១១ និង៥០នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្បាលស្ពានមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ដែលពួកគេ កំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែង លូកកាបូបស្ត្រីម្នាក់។
ជនសង្ស័យឈ្មោះអ៊ូ ឆូ ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ស្បែកជើងជជុះ។ ជនរងគ្រោះ ឈ្មោះ ឌុល សាវី ភេទស្រី អាយុ៤៨ឆ្នាំ (លួចបានទូរស័ព្ទដៃមួយគ្រឿង ម៉ាក SAMSUNG)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលូកយកទូរស័ព្ទដៃ ជនរងគ្រោះពិតប្រាកដម៉ែន។
បច្ចប្បន្នជនសង្ស័យ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់