ព័ត៌មានជាតិ

បើកលឿនដូចហោះ បួងចង្កូតមិនទាន់ បុកឡើងសួនច្បាររង្វង់មូលជ្រោយចង្វារ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរី មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6610 បើកក្នុងល្បឿនលឿនដូចហោះ បួងចង្កូតមិនទាន់ បុកឡើងលើសួនច្បាររង្វង់មូលជ្រោយចង្វារ បង្ករកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើនេះបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុក៏បួងចង្កូតបត់មិនទាន់ បុកឡើងលើរង្វង់មូលតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាតកំណាត់មុខផ្នែកខាងឆ្វេង។ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុផ្ទុះការរិះគន់ ទៅលើផ្លូវជាតិលេខ៦អានោះថា ងងឹតនិងស្នើរសូមក្រសួងសាធារណ:ការ បន្ថែមបង្កូមភ្លើងដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តខាងលើយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាចជធានីភ្នំពេញ ដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់