ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់ប្រហារ បុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់ កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់បាង់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖​ មិនទាន់ដឹងច្បាស់នោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ។

សម្រាប់ព័ត៌មានលម្អិកក្រុមការងារ Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់