អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែជឿថា ការបោះឆ្នោតរបស់ជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ បាននាំឲ្យលោកធ្លាក់ប្រជាប្រិយ ក្នុងពេលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦។នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
លោកសន ស្ពៃសឺ អ្នកនាំពាក្យសេតវិមាននិយាយថា លោកជឿថាពិតជាមានបញ្ហាបែបនេះមែន ដោយលោកបានប្រាប់អ្នកយកព័ត៌មានមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីថ្មី យកបញ្ហានេះ មកនិយាយនៅក្នុងពិធីជួបជាមួយក្រុមមេដឹកនាំសភា ថា ជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងប្រទេសបានបោះឆ្នោតជូនគូប្រជែង គឺលោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ។ លោក ស្ពៃសឺ មិនបានផ្តល់ភ័ស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោតនេះទេ។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោតដែលបានពិនិត្យមើលការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកា បាននិយាយថា ស្ទើរតែគ្មានការបង្ហាញភ័ស្តុតាងអ្វីទាល់តែសោះអំពីការលួចបន្លំសន្លឹកឆ្នោត ហើយពួកគេប្រាកដថាគ្មានការលួចបន្លំដល់ថ្នាក់ធំដូចលោក ត្រាំ បានអះអាងនោះទេ៕

មតិយោបល់