ព័ត៌មានជាតិ

Sheriff លត់ Donetsk ម្តងហើយពេលនេះបន្តឈ្នះលើ Real Madrid ទៀត

បរទេស៖ ជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីយប់មិញក្នុងនាមជាម្ចាស់ផ្ទះតែ Real Madrid បែរជាធ្វើមិនបានជ័យជម្នះទៅវិញទៅលើក្រុមដែលទើបមានប្រវត្តិឡើងមកវគ្គជម្រុះតាមពូលជាលើកដំបូង Sheriffដែលជាក្លឹបម្ចាស់ពានរង្វាន់នៃលីគកំពូលប្រទេស Moldovaទៅវិញ។

Sheriff បានធ្វើឲ្យគ្រប់គ្នាមិននឹកស្មាននៅក្រោយលទ្ធផលបញ្ចប់ទៅនៃការប្រកួតដោយអាចអបអរសាទរជ័យជម្នះនៅពីមុខក្លឹបយក្សអេស្បាញលំដាប់ពិភពលោកនឹងជាម្ចាស់ពានរង្វាន់ Champion Leagues ដល់ទៅ១៣ដងហើយនៅក្នុងទឹកដីរបស់ Santiago Bernebeu ទៀតផង។

គួរឲ្យដឹងដែរថាទំរង់លេងរបស់ Sheriff ពិតជាល្អមែនទែនក្រោយអាចបំបែកប្រវត្តិសាស្ត្រឡើងមកវគ្គនេះជាលើកដំបូងហើយថែមទាំងអាចយកឈ្នះការប្រកួតទាំង២លើកជាប់គ្នាទៀតផងដោយយកឈ្នះ Shakhtar Donetsk ម្តងហើយនៅ Tiraspol ក្នុងលទ្ធផល២ទល់នឹង០ដែរកាលពីពាក់កណ្តាលខែកញ្ញា៕

មតិយោបល់