ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដាក់​កំហិត​​ហាម​ប្រាម​​ដល់ពួក​ជន​បរទេស ដែល​ត្រូវ​អនុញ្ញាត​ឲ្យចូល​អាមេរិក ក្នុងគ្រាដែល…

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរៀបចំបទបញ្ជាឲ្យសាងសង់កំផែងមួយ នៅតាមបណ្តោយព្រំដែនរវាងអាមេរិក ជាមួយប្រទេសម៉ិកស៊ិក និង​បានដាក់​កំហិត​ការ​ហាម​ប្រាម​​ដល់ពួក​ជន​បរទេស ដែល​ត្រូវ​អនុញ្ញាត​ឲ្យចូល​ក្នុង​សហរដ្ឋ​អាមេរិកជា​បណ្តោះអាសន្ន។​ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ ABC ថា ជាការពិតណាស់ម៉ិកស៊ិក ១០០% នឹងត្រូវបង់ថ្លៃដល់អាមេរិក សម្រាប់ការសាងសង់ជញ្ជាំងនេះ ហើយ​លោក​បាន​បន្ថែម​ថា ​សភា​អាមេរិក​នឹង​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​អាមេរិបង់​សោហ៊ុយ​សិន ​បន្ទាប់មក​រដ្ឋាភិបាល​ម៉ិកស៊ិក​នឹង​សង​នៅ​ពេល​បន្ទាប់។

ចំណាត់ការ​ទាំង​នេះ​ គឺជាការ​សន្យា​​ ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ ដែល​លោក​បាន​និយាយ​នៅ​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត។​

គួរញ្ជាក់ដែរថា រដ្ឋាភិបាលម៉ិកស៊ិក ធ្លាប់​បាន​និយាយ​ច្រើន​ដង​មក​ហើយ​ថា​ ពួក​គេ​នឹង​មិន​បង់​ប្រាក់​សម្រាប់​ការ​កសាង​កំផែង​នេះ​ទេ ខណៈ​ដែល​ប្រធានាធិបតី​ម៉ិកស៊ិកលោក Enrique Pena Nieto​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​សប្តាហ៍​ក្រោយ៕

មតិយោបល់