ភ្នំពេញៈ ប្រធានសន្តិសុខផ្សារជម្ពូវ័ន្ត ខឹងថៅកែហាងគុយទាវ ទារលុយនៅក្នុងពិធីមង្គលការ ពេលដែលកំពុងសប្បាយក្លាយជាខ្មាស់គេ ទើបមកប្តឹងចៅសង្កាត់ជួយអន្តរាគមន៍ ធ្វើកិច្ចសន្យាបែជាឈ្លោះគ្នាបែកផ្សែងបន្ថែមទៀតផ្អើលពេញសាលាសង្កាត់ចោមចៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧។
មន្ត្រីសង្កាត់បានឲ្យដឹងថា បុរសជាដើមបណ្តឹងឈ្មោះ នន់ វុទ្ធី អាយុជាង៣០ឆ្នាំ ជាប្រធានសន្តិសុខផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ។ ចំណែកចុងបណ្តឹងឈ្មោះ តាំង ម៉េងឃាង អាយុ៤០ឆ្នាំជាអ្នកលក់គុយទាវនៅផ្សារជម្ពូវ័ន្តសង្កាត់ចោមចៅ។
មន្ត្រីសង្កាត់ចោមចៅបានឲ្យដឹងទៀតថា មុនកើតហេតុកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ម្សិលមិញបុរសជាថៅកែហាងគុយទាវ បានផ្តាំផ្ញើរទារលុយតាមរយៈមនុស្សម្នាក់ផ្សេងទៀតដែលរស់នៅក្បែរបុរសជាប្រធានសន្តិសុខផ្សារតែលុយដែលជំពាក់នោះមិនមែនប្រធានសន្តិសុខ ជំពាក់នោះទេគឺឪពុកក្មេករបស់គាត់(សន្តិសុខផ្សារ)ជាអ្នកខ្ចីចំនួន៤០០ដុល្លារ តាំងពីឆ្នាំ២០១១មកម្ល៉េះ តែគាត់បានស្លាប់បាត់ទៅហើយរហូតដល់ពេលនេះរយៈពេល៦ឆ្នាំមកហើយតែបែជាម្ចាស់បំណុលមកទាលុយកូនប្រសារទៅវិញឪពុកក្មេកជំពាក់មកទាលុយទារកូនប្រសារទើបធ្វើឲ្យបុរសប្រធានសន្តិសុខផ្សារនោះ ខឹងសម្បារយ៉ាងខ្លាំង បណ្តាលកើតចេញជា
ហិង្សារពាក្យសម្តីដាក់គ្នាទៅវិញទៅមកកើតទុក្ខមិនសុខចិត្តរៀងខ្លួនមកប្តីចៅសង្កាត់ចោមចៅនៅរសៀលថ្ងៃ២៥នេះ ដើម្បីធ្វើកិច្ចសន្យា តែម្ខាងអ្នកទាលុយម្ខាងអ្នកចោទថា បរិហាកេរិ៍្តបណ្តាលឲ្យឈ្លោះគ្នាមួយប្រ៉ាវទៀត បែកផ្សែងផ្អើលពេញសាលាសង្កាត់។
ក្រោយពីប៉ះទង្គិចពាក្យសម្តីគ្នាហើយនោះលោក សុទ្ធ សាធ សង្កាត់បានសម្រប
សម្រួលឲ្យភាគីទាំងសងខាងធ្វើកិច្ចសន្យារៀងៗខ្លួនដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយថែម ទាំងធានាចេញលុយសងជំនួសឪពុកក្មេករបស់ប្រធានសន្តិសុខផ្សារខាងលើដែលគាត់បានស្លាប់បាត់ទៅហើយនោះ។
ក្រោយពីកើតហេតុភាគីទាំងសងខាងសុខចិត្តចេញទៅផ្ទះរៀងៗខ្លួន៕
https://youtu.be/OEsEuuq8Fys
មតិយោបល់