ព័ត៌មានជាតិ

នគរបាលខេត្តប៉ៃលិន បង្ក្រាបបានមនុស្សចំនួនជាង១០នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ប៉ៃលិនៈ ជនសង្ស័យចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីត្រួតពិនិត្យធ្វើតេស្តទឹកនោមរកឃើញថា ពួកគេមានពាក់ពន្ធ័នឹងការប្រើប្រាស់នូវសាធាតុញៀន។

ការត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើថ្នល់ជាតិ ត្រង់ផ្លូវបត់កែងចម្ការកាហ្វេ ស្ថិតភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ការត្រួតពិនិត្យនេះដែរ ធ្វើឡើងដោយមានការដឹកនាំ និងការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ត្រី ផង់ ជឿម នាយករិយាល័យ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះ សហការជាមួយកម្លាំង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម រកសារធាតុគ្រឿងញៀន លើអ្នកបើកបររថយន្ដ និងម៉ូតូតាមដងផ្លូវ។

ជាលទ្ធផល កម្លាំងនគរបាលជំនាញបានធ្វើតេស្តរកឃើញសារធាតុញៀនលើអ្នកបើកបររថយន្ត និងម៉ូតូ ចំនួន ១១នាក់ ទី១ឈ្មោះ ម៉ាប់ សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ។ ទី២ឈ្មោះ អុំ ឡៃហៃ ភេទប្រុស អាយុ៣០ឆ្នាំ។ទី៣ឈ្មោះ សួស គីនី ភេទប្រុស អាយុ២៧ឆ្នាំ ។ ទី៤ឈ្មោះ សេត ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី៥ឈ្មោះ សៅ តារា ភេទប្រុស អាយុ២៤ឆ្នាំ។ ទី៦ឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៧ឆ្នាំ
។ទី៧ឈ្មោះ មុត រ៉ាកឺ ភេទប្រុស អាយុ ៣២ឆ្នាំ។ ទី៨ឈ្មោះ មិន ស៊ីហៀង ភេទប្រុស អាយុ ២៧ឆ្នាំ។ ទី៩ឈ្មោះ សំ ឡុកឈៀក ភេទប្រុស អាយុ ៣០ឆ្នាំ។ ទី១០ឈ្មោះ បូរ ចាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ និងជនសង្ស័យទី១១ឈ្មោះ ជី គឹមយ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់