ប៉ៃលិន:រថយន្តកែច្នៃមួយគ្រឿង បើកបរបញ្ជ្រាស់ទិស ជាមួយនិងម៉ូតូ ក៍បុកគ្នា បណ្តាលឲ្យ មន្ត្រីបុស្តិ៍នគរបាលឃុំស្ទឹងកាច់ ម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម វេលាម៉ោង៣ រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ភឿន ផាន់នី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មុខរបរជា មន្ត្រីបុស្តិ៍នគរបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាន នគរបាល ស្រុកសាលាក្រៅ ចំណែកម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ប្រភពប្រាប់ថា មុនកើតហេតុ ក្រោយពីមានភ្លៀងធ្លាក់ ជនរងគ្រោះបាន បើកបរក្នុងល្បឿនលឿន លុះជាន់ហ្រ្វាំងមិនស៊ី ក៏រអិលរ៉េចង្កូត បុករថយន្តកែច្នៃ ដែលកំពុងបើកច្រាស់ទិស ពេញទំពេញ បណ្តាលឲ្យស្លាប់ខ្លួនឯងតែម្តង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់