ព័ត៌មានជាតិ

សេតវិមាន ទទួលស្គាល់ថា លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈព្យាយាមបញ្ចុះតម្លៃប្រេង

(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបញ្ជាក់ពីព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ រួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ ដោយរំពឹងថានឹងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman)។

រដ្ឋបាលលោក បៃដិន បានប្រកាសថាការធ្វើដំណើរទស្សនកិច្ចដែលពីមុនធ្លាប់ត្រូវបានរាយការណ៍រួចហើយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក នឹងប្រព្រឹត្តទៅនៅ ចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ។ លោក បៃដិន ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល និងតំបន់ West Bank ដែលត្រូវបានកាន់កាប់ អ៉ីស្រាអែលផងដែរ។

ក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់លោក បៃដិន នៅខែកក្កដាខាងមុខនេះ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងព្យាយាមធានាបាននូវការ ជំរុញផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត ខណ:លោក បៃដិន កំពុងព្យាយាមរកវិធីសាស្រ្ត ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធន:នៅសហរដ្ឋអាមេរិក ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន៕

ប្រភព៖ Al Jazeera

មតិយោបល់