ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់ទាស់គ្នា ជាមួយប្ដីជនជាតិចិន បីកូនតូចបម្រុងលោត សម្លាប់ខ្លួនពីលើផ្ទះសំណាក់សុមនា តែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់

ភ្នំពេញ: ស្ត្រីម្នាក់បីកូនតូចប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនសម្រេចត្រូវសមត្ថកិច្ច និងប្រជាពរដ្ឋជួយឃាត់ទាន់ បន្ទាប់ពីមានទំនាស់ ជាមួយប្ដីជនជាតិចិន បានទុករូបគាត់ចោលនៅក្នុងផ្ទះសំណាក់សុមនា រួចបើករថយន្តចេញទៅផឹកស៊ីបាត់។

ហេតុការណ៍នេះ កាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ១១៣K ត្រង់ចំណុចផ្ទះសំណាក់សុមនា ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា រូបគាត់ និងប្ដីជនជាតិចិន មានមុខរបមេការសំណង់បីបួនកន្លែង ហើយបានគ្នាជាប្ដីប្រពន្ធជាច្រើនឆ្នាំមកហើយ ដោយមានកូនកូនប្រុសម្នាក់ អាយុ៥ បានចេញពីខេត្ត មកភ្នំពេញស្នាក់នៅផ្ទះសំណាក់ខាងលើ។

នៅថ្ងៃកើតហេតុ ប្ដីរបស់គាត់ បានទុករូបគគាត់ រួមនឹងកូនតូចនៅក្នុងផ្ទះសំណាក់ រួចបើករថយន្តចេញទៅក្រៅផឹកស៊ី ជាមួយមិត្តភក្ដិបាត់អស់ជាច្រើនម៉ោង លុះត្រលប់មកវិញ បានទាស់សម្ដីគ្នាមួយប្រាវ ទើបគាត់និយាយទៅកាន់ប្ដីថា ចង់ស្លាប់ហើយ ប្ដីក៏និយាយតបវិញថា បើចង់ស្លាប់ក៏ស្លាប់ទៅ រួចបានបើករថយន្តចេញទៅបាត់ ធ្វើឲ្យរូបគាត់ខឹង ក៏ដាច់ចិត្តបីកូនតូច បម្រុងលោតធ្វើអត្តឃាតសម្លាប់ខ្លួន ពីជាន់ទី២នៃផ្ទះសំណាក់ តែត្រូវសមត្ថកិច្ចឃាត់ទាន់ ហើយនាំមកខាងក្រោមសិន រួចសមត្ថកិច្ចក៏បានទាក់ទងឲ្យតំណាងវិទ្យុប៉ុស្តិ៍អេប៊ីស៊ី យកស្ត្រីរងគ្រោះទៅស្នាក់នៅជាបណ្ដោះអាសន្នសិន ដើម្បីរងចាំទាក់ទងប្ដីជាក្រោយ៕

មតិយោបល់