ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! ឃើញស្រីស្នេហ៍ជិះម៉ូតូជាមួយប្រុសផ្សេង បើករថយន្តស៊ីរ៉ែន ដេញបំបុក

ក្រចេះ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៩និង៥នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោម មេព្រៃអូគ្រាងចម្ងាយ១០០ម៉ែត្រ ក្នុងភូមិអូគ្រាង ឃុំអូគ្រាង ស្រុកសំបូរ បណ្តាលស្ត្រីម្នាក់រងរបួសស្រាល និងបុរសម្នាក់រងរបួសស្រាល និងខូចខាតម៉ូតូមួយគ្រឿង។

តាមការរៀបរាប់ពី​ស្ត្រីរងគ្រោះឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ បានឲ្យ​ដឹងថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក សឹម ចាន់វាសនា ហៅ ពេទ្យ មឿន រយ:ពេល២ទៅ៣ឆ្នាំមកហើយ ហើយនៅល្ងាចថ្ងៃទី២៤ ខែមករា បងប្អូនជីដូនមួយរបស់នាងឈ្មោះ សែម ភាស់ អាយុ២៣ឆ្នាំ នៅឃុំរលួសមានជ័យ បានមកលេងផ្ទះនាង លុះដល់ម៉ោង០៩និង០៥នាទីយប់នាងបានជិះម៉ូតូចេញពីផ្ទះបងទៅផ្ទះរបស់ខ្លួន ស្រាប់តែឃើញ លោក សឹម ចាន់វាសនា ហៅ ពេទ្យ មឿន បើករថយន្តស៊ីរ៉ែនប្រចាំមណ្ឌលសុខភាពដេញបុកម៉ូតូរបស់ពួកនាង បណ្តាលឲ្យ​ដួល និងរងរបួសទាំងពីរនាក់។

នាងបានបន្តទៀថា ក្រោយកើតហេតុ លោក សឹម ចាន់វាសនា ហៅពេទ្យ មឿន ក៏បានចាប់អូសនាងដាក់លើឡានស៊ីរ៉ែន ដឹកនាងយកមកទម្លាក់មុខផ្ទះរបស់នាង ហើយថែមទាំងប្រើពាក្យគំរាមសម្លាប់នាង និងគ្រួសារទៀតផង៕

មតិយោបល់