ព័ត៌មានជាតិ

ព្យុះអាចបញ្ចប់ជីវិតម្តាយ ឱ្យនៅកណ្តាលទន្លេបាន តែព្យុះមិនអាចផ្តាច់មនោសញ្ចេតនា ឱ្យម្តាយឈប់ស្រលាញ់កូនបាននោះទេ

ភ្នំពេញ: បិទបើកៗពេលវេលាកំណត់ក៍ឈានមកដល់ ដែលម្តាយតែងតែទន្ទឹងរងចាំភក្រកូន អស់រយៈពេល៩ខែ១០ថ្ងៃ ពេលនោះហើយកែវភ្នែកទាំងគូរ របស់ម្តាយស្រាប់តែប្រែពណ៏ទៅជាក្រហមព្រេឿងៗ
លាយឡំជាមួយ និងទឹកភ្នែកហូរចោះមកឆ្លងកាត់ផែនថ្ពាល់ ដោយមិនដឹងខ្លួន ភាពឈឺចាប់ ថ្ងួចថ្ងូររបស់ម្តាយក៍បានកើតឡើង ប៉ុន្តែម្តាយមិនដែលខ្វល់ខ្វាយពីជីវិតខ្លួនឯងឡើយ ទោះព្យុះបោកបក់ប៉ុណ្ណា ក៍ម្តាយនៅតែស៊ូទ្រាំ សំខាន់ឱ្យតែកូនបានសុខ គឺម្តាយស្លាប់បិទភ្នែកជិតហើយ។

មិនបានប៉ុន្មាននាទីផង អារម្មណ៍របស់ម្តាយ និងការឈឺចាប់ក៍បានរលាយសាបសូន្យក្នុងពេលមួយប៉ព្រិចភ្នែក បន្ទាប់ពីលឺស្នូរសម្លេងស្រែក “ងាៗ” គ្រានោះហើយ ស្នាមញញឹមរបស់ម្តាយ ក៍បានកើតឡើងភ្លាមៗ នៅពេលដែលឃើញភក្រកូន និងស្នូរសម្លេងរបស់កូនបានបន្លើឡើង។

ពេលវេលាមិនដែលរងចាំយើងឡើយ ពេលវេលាក៍បានរុញច្រានវ័យរបស់យើង ឱ្យកាន់តែចាស់បន្តិច
ម្តងៗ ប៉ុន្តែពេលខ្លះ យើងមិនដែលចេះប្រើប្រាស់ពេលវេលាឡើយ តែសម្រាប់ម្តាយពេលវេលា គឺជាការសំខាន់ណាស់ រាល់វិនាទី រាល់ការដកដង្ហើមចេញចូល ម្តាយតែងតែបារម្ភ និងគិតអំពីពីកូន ទោះមានភ្លៀង ខ្យល់ ផ្គរ រន្ទះ កម្តៅហួតហែងយ៉ាងណាក៍ដោយ។

នៅពេលកូនធំឡើង កូនរៀនពូកែម្តាយតែងតែត្រេកអរ ញញឹមបិទមាត់មិនជិតឡើយ ដោយមិនដែលខ្វល់ខ្វាយពីការនេឿយហត់សូម្បីតែបន្តិច ប៉ុន្តែបើកូនរៀនមិនពូកែ ឬក៍មិនស្តាប់តាមការណែនាំរបស់ម្តាយទេនោះ ម្តាយតែងតែស្តីបន្ទោសឱ្យខ្លួនឯងថា អប់រំកូនមិនបានល្អ ទោះការជេរស្តីកូននិងប្រដែប្រដៅក៍ដោយ ប៉ុន្តែម្តាយតែងតែឈឺចាប់ នៅពេលថាឱ្យកូនរួច។

គ្មានម្តាយឯណាចង់ឱ្យកូនពិបាក ឬក៍ក្រីក្រនោះទេ បើអាចជំនួសបាន ម្តាយសុខចិត្ត រ៉ាប់រងគ្រប់យ៉ាង
ឱ្យតែកូនបានសុខ៕

Mother-Day

https://www.youtube.com/watch?v=QcsO2cKRtqM&feature=youtu.be

https://www.youtube.com/watch?v=MSbRrRpcAro&feature=youtu.be

មតិយោបល់