ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះអកុសលរថយន្តធ្លាក់ជ្រោះ នៅឥណ្ឌា របួសស្លាប់ជាច្រើននាក់

ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្សជិត ១០ បានស្លាប់ និងជាង ៤០នាក់ទៀតរងរបួស ក្រោយគ្រោះអកុសលរថយន្តបើកធ្លាក់ជ្រោះ នៅផ្លូវមួយ ក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតឡើង នៅពេលដែលរថយន្តក្រុងមួយ ដឹកអ្នកដំណើរចំនួន ៥៥នាក់ បានបើកធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយ នៅក្បែរតំបន់ Jogindernagar ក្នុងស្រុកម៉ានឌី ចម្ងាយ ២០០ គីឡូម៉ែត្រពីរដ្ឋធានី Shimla បន្ទាប់ពីអ្នកបើកបរ មិនអាចគ្រប់គ្រង ការបញ្ជារថយន្តក្នុងល្បឿនលឿន នេះបើតាមការឲ្យដឹងពីមន្ត្រី។

ខណៈពេលសាកសពចំនួន ៩ ត្រូវបានគេទាញចេញពីរថយន្ដ ចំណែកឯអ្នកដែលរងរបួសវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះដោយអ្នកស្រុក ហើយតាមការប៉ាន់ប្រមាណរបស់ប៉ូលិស ចំនួនមនុស្សស្លាប់ អាចនឹងមានការកើនឡើង ដោយសារអ្នករងរបួសភាគច្រើន សុទ្ធសឹងធ្ងន់ធ្ងរ៕

bus-accident

មតិយោបល់