ព័ត៌មានជាតិ

រត់ទៅណារួចជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនបរទេសចាប់បានម្នាក់

ភ្នំពេញ: នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សាដោយជិះម៉ូតូឆក់ទូរស័ព្ទដៃនៅចំណុច​ផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ១០២ ភូមិទី០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ កាក់ ជុនលីហ័រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅផ្ទះជួលផ្លូវបេតុងភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។
វត្ថុតាងម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ខៀវលាយស​ ពាក់ផ្លាកលេខ ភ្នំពេញ 1HA-0807លេខតួ9005553និងលេខម៉ាស៊ីន9005553ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណភេទស្រី អាយុប្រហែល២៥ឆ្នាំ​ ជនជាតិបរទេស(អឺរ៉ុប) មុខរបរ​ ទេសចរណ៍។

ចំពោះមុខកម្លាំងជំនាញប៉ុស្តិ៍និងខណ្ឌកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួកនិងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក៕

មតិយោបល់