ព័ត៌មានជាតិ

រថយន្ត Range Rover ក្រឡាប់មួយជុំបន្ទាប់ពីបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែង និងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Range Rover បុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានបើករថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-2228 ធ្វើដំណើរពីកើតទៅ លិចក្នុងល្បឿនលឿង មិនប្រយ័ត្នបានបុកជាមួយ និងរថយន្ត ហ៊ីយ៉ាន់ដាយ បែនដឹកដី ពាក់ស្លាកលេខ កណ្ដាល 3A-0912 ពេញទំហឹងបណ្ដាលឲ្យរថយន្ត Range Rover ក្រឡាប់មួយជុំរងការខូចខាតមួយកំណាត់មុខ និងរងរបួសស្រាលម្នាក់ ចំណែកតៃកុងរថយន្ត ហ៊ីយ៉ាន់ដាយ រងការខូចខាតស្តុបភ្លើងបំភ្លឺផ្លូវផ្នែកខាងមុខយ៉ាងដំណំ៕

មតិយោបល់