ព័ត៌មានជាតិ

ប្រជាពលរដ្ឋរត់ជាន់ជើងគ្នាខណះទុស្សេខ្សែភ្លើងនៅមាត់ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖​ មានអគ្គីភ័យមួយបានកើតឡើងកាលពីព្រលប់ថ្ងៃទី០៣ខែមេសានេះនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែត​ ធ្វើឲ្យ​ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរឆ្លងកាត់កន្លែងនោះភ័យស្លន់ស្លោររត់ជាន់ជើងគ្នាព្រមទាំងម្ចាស់យានយន្តជាច្រើនគ្រឿងបើករកទីសុវត្ថិភាព។​ករណីឆេះនេះត្រូវបានគេរាយការណ៍ថាកើតឡើងនៅចំនុចបង្គោលភ្លើង មុខកាស៊ីណូហ្គេនដាយមិន ក្បែរក្លោងទ្វារប្រសាទកំពូលបីស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​      

អ្នកឃើញហេតុការណ៍បានរៀបរាប់ថា៖ ករណីឆាបឆេះ នេះបណ្ដាលមកពីទុះសេខ្សែភ្លើង​ ហើយអណ្ដាតភ្លើង បានឆាបឆេះខ្សែចរន្ត និងខ្សែរទូរស័ព្ទនៅម្ខាងផ្លូវជាប់ហ្គេនដាយមិនកាស៊ីណូ ។​

បច្ចុប្បន្នក្រុមសន្តិសុខការស៊ីណូបានប្រើបំពង់ពន្លត់អគ្គីភ័យអស់ជាច្រើនបំពង់តែមិនអាចគ្រប់គ្រងការឆេះនេះបានទេ។​ពេលនេះក្រុមរថយន្តអគ្គីភ័យជាច្រើនគ្រឿងបានមកដល់ហើយកំពុងតែធ្វើការបាញ់ពន្លត់។​

អ្នកដំណើរនិងរថយន្តដែលឆ្លងកាត់ច្រកមួយនេះក៏កំពុងជាប់គាំងដើម្បីបង្កភាពងាយស្រួលដល់ក្រុមពន្លត់អគ្គីភ័យ៕

   
 

  •    

    
   

មតិយោបល់