មណ្ឌលគិរីៈ រថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង អ្នកបើកបរងងុយដេក បើកធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍ថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិ76A ក្បែរមូលដ្ឋានPM ស្រុក ក្នុងភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
រថយន្តបង្កខាងលើ ជាប្រភេទរថយន្តកូរ៉េ២តោនកន្លះ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3 D-0044 ដឹកសម្ភារៈការ យីហោ ហេង ហេង បើកបរដោយឈ្មោះ ស៊ីម លី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី អ្នកបើកបរងងុយដេកជ្រុលធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្ស២នាក់ និង៣នាក់ទៀតរបួសធ្ងន់។
ជនរងគ្រោះ ដែលស្លាប់ទី១ឈ្មោះ ឡេ ធី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក និងទី២ឈ្មោះ ហុង អាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ចំណែកអ្នករងរបួស ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។
ក្រោយកើតហេតុរថយន្ត និងសម្ភារៈការ ត្រូវសមច្ចកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយ។ ដោយឡែក សាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់