ព័ត៌មានបច្ចេកវិទ្យា

វិធីចែកចាយកម្មវិធី iPhone ឬ iPad ទាញយកពី AppStore ទៅសមាជិកក្រុមគ្រួសារដោយឥតគិតថ្លៃ

លោកអ្នកប្រហែលជាភ្លេចហើយថា iOS ត្រូវបានភ្ជាប់មកជាមួយមុខងារដ៏វិសេសវិសាលមួយគឺ Family Sharing ដែលវាអនុញ្ញាតឱ្យលោកអ្នកចែកចាយកម្មវិធី ឬ App ផ្សេងៗ ក៏ដូចជា សៀវភៅអេឡិចត្រូនិច ភាពយន្ត បទចម្រៀង និងកម្មវិធីទូរទស្សន៍ ដែលលោកអ្នកបានទិញ ឬទាញយកពី AppStore ទៅដល់សមាជិកក្រុមគ្រួសារទាំងអស់ដែលប្រើប្រាស់ iPhone ឬ iPad ដោយឥតគិតថ្លៃ។
ជាមួយកម្មវិធីនេះ លោកអ្នកអាចកំណត់ទុកជាមុនបាននៅលើ iOS Devices ឬកុំព្យូទ័រ Mac របស់ក្រុមហ៊ុន Apple បាន តាមវិធីខាងក្រោមនេះ៖

របៀបបង្កើតសមាជិកក្រុមគ្រួសារ iPhone ឬ iPad

១- ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings


២- បន្ទាប់មក ចូលទៅកាន់ iCloud


៣- បន្ទាប់មកទៀត សូមចុចលើ Set Up Family Sharing…


៤- ជាបន្ត សូមចុចលើប៊ូតុង Get Started


៥- បន្ទាប់មក ប្រព័ន្ធកម្មវិធីនឹងស្នើអ្នកឱ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួនដូចជា រូបថត និងឈ្មោះ ប៉ុន្តែ អ្នកអាចចុចរំលងបានតាមរយ:ប៊ូតុង Continue


៦- បន្ទាប់មកទៀត សូមចុចលើប៊ូតុង Continue ម្តងទៀត ដើម្បីបើកឱ្យមានមុខងារ Share Purchases


៧- ជាបន្ត សូមបើកមុខងារ Location Sharing ជាមួយសមាជិកក្រុមគ្រួសាររបស់លោកអ្នក ប្រសិនបើចង់។


៨- ជាចុងក្រោយ លោកអ្នកអាចបញ្ចូលសមាជិកក្រុមគ្រួសារ iPhone ឬ iPad សម្រាប់ធ្វើការចែកចាយកម្មវិធីទៅឱ្យពួកគេបានហើយ តាមរយ:ការចុចលើប៊ូតុង Add Family Members…។

វិធីកំណត់លើទូរសព្ទ iPhone ឬ iPad

១- ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings
២- បន្ទាប់មក ចូលទៅ iCloud
៣- រួចជ្រើសរើសយក Family
៤- បន្ទាប់មកទៀត ចុចលើឈ្មោះរបស់លោកអ្នក
៥- ជាចុងក្រោយ ចុចលើ Share My Purchases ដើម្បីបើកដំណើរការវា ជាការស្រេច។

វិធីកំណត់លើកុំព្យូទ័រ Mac

១- នៅលើមឺនុយកម្មវិធី សូមជ្រើសរើសយក System References


២- សូមចុចលើ iCloud


៣- បន្ទាប់មក សូមចុចលើ Manage Family
៤- សូមចុចធីកលើប្រអប់ Share my purchases ដើម្បីបើកវា ជាការស្រេច។

បញ្ជាក់៖បន្ទាប់ពីលោកអ្នកកំណត់បើកមុខងារ និងបញ្ចូលសមាជិកក្រុមគ្រួសារ iPhone និង iPad រួចរាល់ហើយ នៅពេលដែលអ្នកទាញយកកម្មវិធីផ្សេងៗមកដំឡើងប្រើប្រាស់ iPhone ឬ iPad របស់អ្នក កម្មវិធីទាំងនោះ និឹងចូលទៅក្នុង iPhone ឬ iPad សមាជិកដែលអ្នកបានបញ្ចូលទាំងប៉ុន្មាននោះ ដោយស្វ័យប្រវត្តិតែម្តង៕

មតិយោបល់