ព័ត៌មានជាតិ

ស្រវឹងបើកកង់បីបញ្ច្រាស់ទិសចរាចរណ៍ ទៅកៀររថយន្តស៊េរីទំនើបរបស់លោក ឌួង ឆាយ ហើយបែរជារករឿងម្ចាស់រថយន្តថែមទៀត

ភ្នំពេញៈ បុរសម្នាក់ស្រវឹង បើករម៉កកង់បីបើកបរក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ រ៉េចង្កូតទៅកៀររថយន្តស៊េរីទំនើបរបស់លោក ឌួង ឆាយ បណ្តាលឲ្យខូចខាត ហើយថែមទាំងរករឿងម្ចាស់រថយន្តថែមទៀតផ្អើលប្រជាពលរដ្ឋទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង១២ និង៣០
នាទី ឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេ ឃើញបុរសម្នាក់ស្រវឹងស្រាជោគ បើករម៉កកង់បីបង្កខាងលើ តាមបណ្តោយផ្លូវ២៧១ បញ្ច្រាសទិសដៅចរាចរណ៍ តាំងពីស្តុបណូគា ក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តរបស់លោក ឌួង ឆាយ ម៉ាក Roll Royce បើកទិសដៅពីត្បូងទៅជើង រួមដំណើរជាមួយភរិយារបស់លោក ខណៈមកដល់ចំណុចកើតហេតុ រម៉កបានបើកបត់ចូលខារ៉ាអូខេ ឌីយ៉ាម៉ង់ ទើបទៅកៀរជាមួយនឹងរថយន្តលោក ឌួង ឆាយ បណ្តាលឲ្យឆ្កូតបន្តិច។ ភ្លាមនោះលោក ដួង ឆាយ ម្ចាស់រថយន្តបានបើកកញ្ចក់រថយន្តស្រែកប្រាប់ទៅបុរសរម៉កកង់បីថា ស្រវឹងហើយបើកបញ្ច្រាស់ទិសទៀត។

បន្ទាប់មកលោកម្ចាស់កង់បី បានទុកកង់បីចោលដើរមកសំដៅរកលោកដួង ឆាយ រករឿងនិងចង់វាយលោក ដួង ឆាយ ទាំងអការៈស្រវឹង តែលោក ដួង ឆាយ មិនបានតបតទៅវិញនោះទេ ហើយក៏ត្រូវបានសន្តិសុខ ក៏ដូចជាអាវុធហត្ថដែលយាមនៅខារ៉ាអូខេក្បែរចេញមកជួយឃាត់។ ក្រោយមកតែអ្វីដែលហួសចិត្តនោះគឺម្ចាស់កង់បីនេះមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួននោះឡើយ។

ក្រោយកើតហេតុ ជាងមួយម៉ោង ដោយម្ចាស់កង់បីដឹងកំហុង បានសំពះអង្វរលោកដួង ឆាយ ២ទៅ៣ដង តែទោះជាយ៉ាងណា ដឹងវាហួសពេលទៅហើយ ដោយលោកដួង ឆាយ ចង់ឲ្យបុរសម្ចាស់រម៉កកង់បីដឹងកំហុស លើកក្រោយកុំឲ្យចឹងទៀត ទើបលោក ដួង ឆាយ ព្រមប្រគល់ឲ្យជំនាញចរាចរណ៍ខណ្ឌទួលគោក ធ្វើការវាស់វែងយករថយន្តគាត់ និងរម៉កកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

https://youtu.be/e58-PvVeWfg

មតិយោបល់