ព័ត៌មានជាតិ

ចិនប៉ះចិន កាប់គ្នារបួសធ្ងន់ម្នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិចិនដូចគ្នា កាប់បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់។
កើតហេតុនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំសណ្ឋាគារវិមានខ្សាច់ស។

ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ដោយសារតែរបួសធ្ងន់ពេក បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់