ព័ត៌មានជាតិ

បុគ្គលិកសន្តិសុខ «ខារ៉ាអូខេ រ៉ូមេនទិច»ម្នាក់ និងនិស្សិតម្នាក់ទៀត ស្នាក់នៅហាងលក់ស៊ុប យីហោ «រាជនីស៊ុប » ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង០៤ និង១៥ នាទីទៀបភ្លឺឈានចូលថៃ្ងទី២៥ ខែសីហា ឆាំ្ន២០១៩ កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខហាងខារ៉ាអូខេ អេហ្សីបផ្លូវលេខ១២២ ក្រុមទី៥៣ ភូមិ១៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យទី១.ឈ្មោះ រឿន នឿន ហៅនឿន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរ សន្តិសុខ ខារ៉ាអូខេ រ៉ូមេនទិច ស្នាក់នៅក្នុងខារ៉ាអូខេ រ៉ូមេនទិច ផ្លូវលេខ១២២ ក្រុម៣៨ ភូមិ១១ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក (ម្ចាស់ថ្នាំ) និងទី២.ឈ្មោះ កាន ម៉ាណេត ហៅ ណេតភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅក្នុងហាងលក់ស៊ុប យីហោ (រាជនីស៊ុប ) ផ្លូវលេខ១២២ ក្រុម៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឧទួលគោក។

បច្ចុប្បជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅប៉ុសិ៍្តនគរបាល ដើម្បីធ្វើការសាកសួរ រួចធ្វើកំណត់ហេតុ ចាត់ការតាមនិតិវិធី៕

មតិយោបល់