-

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដ និងរំលោភលើទំនុកចិត្ត

កំពង់ឆ្នាំង: នៅវេលាម៉ោង១៩ និង ៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ មូលដ្ឋានស្រុក ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង កម្លាំងបានចុះសហការជាមួយកម្លាំង អធិការនគរបាលស្រុកពញាឮ ខេត្តកណ្ដាល ។

យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊ុត កាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យី យុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ឃាត់បាននៅត្រង់ចំណុច ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ដែលពាក់ព័ន្ធក្នុងករណីលួចរថយន្ដ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែកញ្ញ ឆ្នាំ២០២១ វេលាម៉ោង២១ និង ៣០នាទី ។

វត្ថុតាងចាប់យកមាន៖ រថយន្តចំនួន០១គ្រឿងម៉ាក NISAN (ចង្កូតស្ដាំ) ពាក់ស្លាកលេខ PP-2140 ពណ៌ស្វាយ, ទូរស័ព្ឌដៃចំនួន០១គ្រឿង ។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់