ព័ត៌មានជាតិ

សំណាងណាស់! ជីកដីធ្វើសាលា ប្រទះគ្រាប់ តែមិនទាន់ផ្ទុះ

កណ្តាល: មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង នៅពេលដែលប្រជាពលរដ្ឋជីកដីធ្វើសាលារៀន ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ មួយគ្រាប់ នាវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចវត្តព្រែកឬស្សី ភូមិព្រែកឬស្សី ឃុំព្រែកែស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានជីកដីធ្វើសាលារៀន ក៏
ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ០១គ្រាប់ មិនស្គាល់ម៉ាក នៅចំណុចខាងលើ មានមុខកាត់ប្រហែល ៨ហ៊ុន ប្រវែងប្រហែល ៦តឹក៕

មតិយោបល់