អាមេរិកៈ រហូតមកទល់ពេលនេះ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ នៅតែបន្តនាំគ្នាធ្វើបាតុកម្មថ្ងៃទី២ ក្នុងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងសេចក្តីបង្គាប់របស់តុលាការសហព័ន្ធមួយឲ្យបញ្ឈប់ចំណាត់ការ ដែលដាក់កំហិតទៅលើអ្នកដំណើរចូលមកកាន់សហរដ្ឋអាមេរិកពីបណ្តាប្រទេសកាន់សាសនាឥស្លាមទាំង ៧ក៏ដោយ ប៉ុន្តែខាងសេតវិមាន ហាក់នៅតែការពារបទបញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំដដែរ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧។
ហ្វូងមនុស្សជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅឧទ្យាន Battery ទីក្រុងញូវយ៉ក ឆ្លងកាត់រូបសំណាកសេរីភាព ដែលជាកន្លែងតំណាងឲ្យពន្លឺដឹកនាំដ៏ល្បីល្បាញរបស់អាមេរិកនៃសេរីភាព និងជនអន្តោប្រវេសន៍ ខណៈដែលមនុស្សរាប់ពាន់នាក់ បាននាំគ្នាឆ្ពោះទៅកាន់សេតវិមាន។
គួរបញ្ជាក់ដែរថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាកាលពីថ្ងៃសុក្រ ដើម្បីឲ្យផ្អាកការមកដល់នៃជនភៀសខ្លួន ទាំងអស់ សម្រាប់រយៈពេល ១២០ ថ្ងៃ និងហាមពលរដ្ឋស៊ីរី , អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយេម៉ែន ចូលមកក្នុងអាមេរិកផងដែរ៕

មតិយោបល់