ព្រះសីហនុ:មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ លើស្ពានក្អោង ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០១៦នេះ។
បង្កឡើងដោយរថយន្តម៉ាកហ៊្វុយហ៊្សូ (FUSO) ក្បាលពណ៌បៃតងពាក់ស្លាកលេខ ភំ្នពេញ 3B-0187 របស់ក្រុមហ៊ុន SK មានទិសដៅពីខេត្តព្រះសីហនុទៅភំ្នពេញ ដល់ចំណុចកើតហេតុរថយន្តក្រុមហ៊ុន (SK) ម៉ាក FUSO បានបើកជែង ប៉ះរថយន្តម៉ាកហាយឡេនឌឺ (HIGHLANDER) ពណ៌ទឹកប្រាក់ ផែ្នកខាងឆេ្វងខូចខាតទាំងស្រុង បើកបរដោយឈ្មោះ កែវ បូរី ភេទប្រុស អាយុ៤៨ឆ្នាំ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2U-6763 ដែលមានទិសដៅស្របគ្នា រួចបន្តទៅបុកពីក្រោយ រថយន្តខេសីុមែន K.Cement ក្រឡុកសីុម៉ងត៌ ក្បាលពណ៌ស ពាក់ស្លាកលេខ ភំ្នពេញ 3A-8873 បើកបរដោយឈ្មោះ លន វិកូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រកខី្លខាងលិច ឃុំទូកមាសខាងលិច ស្រុកទូកមាស ខេត្តកំពត។
ក្នុងករណីខាងលើ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ តែអ្នកបើកបររថយន្តបង្ក ម៉ាកហ៊្វុយហ៊្សូ (FUSO) ចំពោះមុខកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៤០២ ជួយសំរួលសណ្តាប់ធ្នាប់កនែ្លងកើតហេតុ។
បច្ចុប្បន្នរថយន្តខាងលើយកទៅរក្សាទុកនៅអធិការ នគរបាល ស្រុកកំពង់សិលា ចាត់ការតាមនិតិវិធី ៕
មតិយោបល់