ព័ត៌មានអន្តរជាតិ

Update: រថយន្តដឹកឥន្ធនៈ បុកគ្នាជាមួយ រថយន្តក្រុង ស្លាប់មនុស្សកើនដល់ ៧៣នាក់ហើយ

អាហ្វហ្គានីស្ថាន: រថយន្តក្រុងពីរគ្រឿងនិងរថយន្តដឹកឥន្ធនៈ បានបុកគ្នានៅលើមហាវិថីសំខាន់មួយនៅអាហ្វហ្គានីស្ថាន រហូតមកពេលនេះ សម្លាប់មនុស្សកើនដល់ ៧៣នាក់ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានប្រាប់ BBC ។

ដោយមនុស្សជាង ៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត Ghazni។ រថយន្តទាំងបីគ្រឿងខាងលើនេះ ត្រូវ ឆេះខ្ទិចតែម្តង បន្ទាប់ពីបុកនៅលើផ្លូវធំ ដែលនៅក្នុងរដ្ឋធានី Kabul ទៅភាគខាងត្បូងក្រុងកាន់ដាហារ។

គ្រោះថ្នាក់ជាទូទៅនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលមានផ្លូវច្រើនខ្វាត់ខ្វែង ដោយមានមនុស្សដើរឆ្លងកាត់ជាញឹកញាប់ ជាពិសេសនៅក្នុងតំបន់ក្រីក្រ។ ម្យ៉ាងទៀត អ្នកបើកបរមាននិន្នាការបើកបរបង្កើនល្បឿន និងល្មើសច្បាប់ចរាចរណ៍ ជាដើម។ សូមបញ្ជាក់ថា អ្នកដំណើរក្នុងរថយន្តក្រុងដែលកើតហេតុខាងលើនោះ មានមនុស្សសរុប ១២៥នាក់៕

0001 (2)0003 0002 (2)

មតិយោបល់