ព័ត៌មានជាតិ

សណ្ឋាគារមួយ នឹងអត់ភ្លើងប្រើពេញមួយថ្ងៃ ខណៈអគ្គិសនីកំពង់ចាម ផ្ដាច់ភ្លើង

ភ្នំពេញៈ តាមការជូនដំណឹងមុននេះបន្តិច អគ្គិសនីកំពុងចាម នឹងធ្វើការផ្ដាច់ចរន្តបណ្ដោះអាសន្នពេញមួយថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារសុវណ្ណភូមិ ដើម្បីឲ្យក្រុមហ៊ុន EDCon អូសខ្សែបញ្ជូនរង២២គីឡូវ៉ុល របស់ខ្លួនឆ្លងកាត់ពីលើខ្សែខ្នែងចូលសណ្ឋាគារ។

នៅថ្ងៃជាមួយគ្នានេះដែរ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីឲ្យក្រុមហ៊ុនសាងសង់ EPS ផ្លាស់ប្ដូរសរសរ MV ពី១២ម៉ែត្រ ទៅ១៤ម៉ែត្រ នៅក្រោមគន្លងខ្សែបញ្ជូនរង២២គីឡូវ៉ុល ដែលផ្ដត់ផ្គង់ថាមពលនៅស្រុកតំបែរ ខេត្តក្រចេះ ព្រៃវែង និងស្វាយរៀង។

បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕

13892219_1774644859414601_1773737172391479248_n13901351_1774644619414625_3538201346956951945_n

មតិយោបល់