ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​ខេត្ត​ព្រះសីហនុ​ក្នុង​ថ្ងៃ​សំរាក​ព្រះរាជ​ពិធីបុណ្រ​អ៊ុំ​ទូក​អកអំ​បុកសំពះព្រះខែ​ឆ្នាំ​នេះ​មាន​ចំនូ​ន​ច្រើន​គូរឲ្យគត់សម្គាល់​

​ខេត្ត​ព្រះសីហនុ​៖​លោក នូ សុផល មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ឈប់សំរាក​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​គ្រាន់តែ​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពីរ​ថ្ងៃ​ទី​០៥​និង​ថ្ងៃ​ទី​០៦ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​បាន​ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ក៍​ដូច​ជា​តាម​បណ្តាល​រមណីយដ្ឋាន​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត​ដូច​ជា​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ក្បាល​ឆាយ​.​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​រូង​ក្នុងស្រុក​កំពង់សីលា​រួម​និង​តាម​បណ្តា​លកោះ​នានា​មួយ​ចំនូ​ន​ទៀត​ផង​ដែរ​។​ហើយ​សំរាប់​ភ្ញៀវ​ទេសចរណ៍​ថ្ងៃទី​០៧​ក៍មាន​ចំនូ​ន​ច្រើន​គូរឲ្យ​កត់សម្គាល់​ផងដែរ​ប៉ុន្តែរ​មិនទាន់​អាច​កំណត់​បាន​ដោយសារ​តែ​ចំនូ​ន​ភ្ញៀវ​ទេសចរណ៍​ចេះ​តែ​បន្ត​ចូល​មក​ម​ន្ថែ​មទៀត​។​

.​កំណើន​អ្នក​ទេសចរណ៍​ច្រើន​បែប​នេះ​ត្រូវបាន​គេ​វាយ​តំលៃ​ថា​បណ្តាល​មក​ពី​សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ស្ថេរភាព​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​រូ​ម​ផ្សំ​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការរៀបចំ​សេវាកម្ម​ជូន​អ្នក​ទេសចរណ៍​មាន​ដំណើរការ​ល្អប្រសើរ​ជាង​បណ្តាល​ឆ្នាំមុនៗ​ដូចជា​ការលក់ដូរ​មិន​មាន​ការតំឡើងថ្លៃ​រ​កន្លែង​លក់​អាហារ​មាន​រៀបចំ​ជា​សៀវភៅ​កំណត់តំ​ម្លៃ​មុខម្ហូប​ច្បាស់លាស់​ទទូលស្គាល់​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ហើយ​នៅ​តាម​សណ្ឋាគារ​ឬ​ផ្ទះសំណាក់​ផ្សេងៗ​ក៍​ដូចគ្នា​ដែរ​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់​ហើយ​រក្សា​បាន​នៅ​តម្លៃ​ប្រាកដប្រជា​តាម​ការប្រកាស់​របស់​អជ្ញាធរ​ខេត្ត​ពោលគឺ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​មាន​ការយល់​ដឹង​ល្អប្រសើរ​ជាង​មុន​ពាក់​ពន្ធ័​លើ​សេវាកម្ម​បំរើភ្ញៀវ​ទេសច​រណ៍​។​

.​នៅ​ក្នង​ខណៈពេល​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ដូចនេះ​យើង​សង្កេតឃើញ​ថា​បណ្តាល​សន្តិ​សុខ​ត្រូវបាន​គេ​រឹតបន្តឹង​ទាំងថ្ងៃទាំងយប់​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ផង​និង​ទប់ស្កាត់​អំពើចោរកម្ម​ចោរ​លូច​ចោរឆក់​ពី​សំណាក់​កងសន្តិសុខ​ប៉ូលីស​និង​កងរាជអាវុធហត្ថ​ហើយ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អជីវ​កម្ម​ផ្សេងៗ​ក៍​សប្បាយរីករាយ​ជាមួយ​សេវាកម្ម​របស់​ខ្លូន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​បាន​ល្អប្រសើរ​៕
2014-11-08_082203

មតិយោបល់