ព័ត៌មានជាតិ

ទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានបណ្ដាលឲ្យមានការជន់លិច និងការបាក់ដី

ត្បូងឃ្មុំៈ សភាពការណ៍ស្ថានភាពទឹកទន្លេ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមម៉ោង៥ ព្រឹក ទឹកបានហក់ឡើង បណ្តាលឲ្យ៖
-ផ្លូវលំ ចាប់ពីឃុំឈូក ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិច មិនអាចធ្វើដំណើរបាន។
-បាក់ដីជ្រាំងទន្លេ នៅចំណុចវត្តរកាធំ ភូមិរកាធំ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ អស់ប្រវែង១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ បណ្តាលឲ្យបាក់ស្រុតបង្គន់សង់ពីបេតុងចាស់ៗមិនប្រើប្រាស់ចំនួន២ បានបាក់ចូលទន្លេ។
– បាក់ដីនៅចំណុចភូមិជ្រោយគរ ឃុំទន្លេបិត ប្រវែង៤ម៉ែត្រទៅ៥ម៉ែត្រ ចំនួន៤កន្លែង ដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៥គ្រួសារ។

ករណីខាងលើនេះ រដ្ឋបាលខេត្តបានចាត់វិធានការ ឲ្យមន្ត្រីជំនាញថ្នាក់ខេត្ត ស្រុក ឃុំ និងកងកំលាំង ចុះពិនិត្យ ដោះស្រាយជម្លៀសប្រជាពលរដ្ឋចេញ និងត្រៀមលក្ខណៈជួយសង្គ្រោះទៅទីសុវត្ថិភាពតាមស្ថានភាពជាក់ស្តែង៕

មតិយោបល់