ព័ត៌មានជាតិ

ម្ចាស់ហាងបរទេសមួយកន្លែង ស្លាប់ក្នុងបន្ទប់ទឹក យ៉ាងអាថ៌កំបាំង

ភ្នំពេញ: ជនជាតិអាមេរិកម្នាក់ ស្លាប់ក្នុងបន្ទប់ទឹក ដោយពំុទាន់ដឹងមូលហេតុ ខណៈដែលគេដឹងសពឈ្មោះ Micheal HSV ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរម្ចាស់ហាង S HARKY BAR នៅក្នុងភោជនីយដ្ឋាន S HARKY BAR ផ្ទះលេខ126E1 ផ្លូវ 130 សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង២:២០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ។

បច្ចុប្បន្ន គេកំពុងរង់ចាំការិយាល័យវិទ្យាសាស្ត្រ-បច្ចេកទេស នគរបាល ក្រុង និងលោក នង សុវណ្ណ រ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យ វិភាគ សន្និដ្ឋានលើសាកសពនៅកន្លែងកើតហេតុ៕

photo_2016-05-08_22-03-20 photo_2016-05-08_22-03-23 photo_2016-05-08_21-59-51

មតិយោបល់