ព័ត៌មានជាតិ

ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសចុះត្រួតពិនិត្យគោលដៅចំនួន៧កន្លែងនៅសៀមរាប

សៀមរាបៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុភាព បានចុះត្រួតពិនិត្យគោលដៅចំនួន៧កន្លែង។
ក្នុងការត្រួតពិនិត្យគោលដៅទាំង៧កន្លែងខាងលើ រួមមាន ១. Angkor Shopping center , ២. ជា ប៉ាវ ហាងលក់ចំលាក់ឈើ, ៣. An Sin Shop លក់ពូក ខ្នើយ , ៤.អេ សៀមរាប ទិញ-លក់ វត្ថុអនុស្សាវរីយ៍, ៥. ឆាង យ៉ុង ធួរ សេវាកម្មទេសចរណ៍, ៦. ឌីង ឡុង ទិញ-លក់វត្ថុអនុស្សាវរីយ៍ និង៧.ស៊ុន ស៉ីន ទិញ-លក់វត្ថុអនុស្សាវរីយ៍ បានប្រើប្រាស់ពលករសរុប ៣៥២នាក់ ស្រី ១៧៦នាក់ មានពលករបរទេសសរុប ១២៧នាក់ ស្រី ៧៨នាក់, មានប័ណ្ណការងារសរុប ១២៧នាក់ ស្រី៧៨នាក់, មាន ០២សញ្ជាតិ ចិន ១១៨នាក់,ស្រី ៧៣នាក់ តៃវ៉ាន់ ៩នាក់ ស្រី ៥នាក់៕

 

មតិយោបល់