ព័ត៌មានជាតិ

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយ ស្លាប់ម្នាក់ បែកខួរដាច់ដៃដាច់ជើងខ្ទាតចេញពីគ្នា

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយបាន បង្កដោយរថយន្តដែលបើកបរក្នុងល្បឿនលឿន ដោយសង្ស័យអ្នកបើកបរស្រវឹងស្រា ក៏ទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ដាច់ដៃដាច់ជើងខ្ទាតចេញពីគ្នា ស្លាប់នៅនិងកន្លែង។ ហេតុការណ៍បានកើតឡើងនាម៉ោងប្រមាណជាង១០ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ​ នៅចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី បណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កដោយរថយន្តដែលបើកបរក្នុងល្បឿនលឿន ដោយសង្ស័យអ្នកបើកបរស្រវឹងស្រា មកដល់ចំណុចកើតហេតុ ក៏ទៅបុកម៉ូតូមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ បែកខួរចេញមកក្រៅ ដាច់ដៃដាច់ជើងខ្ទាតចេញពីគ្នា ស្លាប់នៅនិងកន្លែងយ៉ាងអណោចអធម៍។

បច្ចុប្បន្ន ជនបង្កដែលកំពុងមានរបួស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យឯកជន ជា​ សុង។ រីឯជនរងគ្រោះ សមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណ ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់