បារាំងៈ តាមអាជ្ញាធរក្នុងស្រុក បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៥នាក់ បានរងរបួស ដោយក្នុងនោះ ៥ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃចន្ទ តាមបណ្តោយផ្លូវហាយវ៉េមួយ នៅតំបន់ Les Yvelines ភាគខាងលិចទីក្រុង Paris ប្រទេសបារាំង។ នេះបើយោងតាមរយៈ សារព័ត៌មាន chinadaily ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ លើផ្លូវហាយវ៉េ A13 បន្ទាប់ពីរថយន្តក្រុង ២គ្រឿង រថយន្តសណ្តោងមួយគ្រឿង និងរថយន្ត ៤គ្រឿងទៀត បានបុកចូលគ្នា។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ នៅឡើយទេ៕

មតិយោបល់