ព្រៃវែង: ក្រៅកិច្ចការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុត្ថិភាពសង្គម ជូនប្រជាពលទូទាំងខេត្ត លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្ត ក៍បានឆ្លៀតពេលដ៍មានតម្លៃ និង ដោយឃើញការលំបាក របស់បងប្អូនប្រជាពលរដ្ឋផងនោះ។
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ស្នងការបាន ដឹកនាំកងកម្លាំង ឲ្យក្រោមឱវាទ ចុះជួយ រុះរើ និង សាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ដែលទទួលរង គ្រោះដួលរលំបាក ដោយភ្លៀងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាផ្ទះប៉ិត១ខ្នង ទំហំ៦មX៩ម សសរបេតុង សង់អំពីឈើប្រក់ស៊ីប្រូ ជញ្ជាំងដែក រនាបក្តារ ដោយមានកម្លាំង៦៣នាក់ ក្នុងនោះកម្លាំង វរសេនាតូចលេខ ៦០៦ ការពារព្រំដែនគោក ២៥នាក់ កម្លាំងអធិការដ្ឋានស្រុកកំពង់ត្របែក ចំនួន៣៨នាក់។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្ត បាននាំយក ថវិកា ចំនួន៧៣0,000 រៀល ផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ គឺ សាយ ភាជនៈ អាយុ៣១ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះ៕
មតិយោបល់